Search

[ព័ត៌មានខ្លីៗ] Jony Ive ទទួលគោរម្យងារជា⁣ Sir Jony Ive

Sir Johnathan Iveបើតាមប្រភពពី⁣ BBC បានអោយដឹងថា នាយករងផ្នែករចនាម៉ូដរបស់ Apple លោក Jonathan Ive ត្រូវបានគេ ផ្តល់បំពាក់ អស្សរយសជា Knighthood ដោយ ប្រទេសអង់គ្លេស។ Sir Jony Ive គឺជា អ្នកនៅពីក្រោយការ រចនាម៉ូដ iPod និង⁣ iPhone ដ៏ល្បីល្បាញ ហើយគាត់បាន អោយដឹងថា គាត់ពិតជា រំភើប មានមោទនភាព និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់ មុខងារនេះ។ ធំដឹងក្តីឡើងនៅ⁣ Chingford ប្រទេសអង់គ្លេស លោក⁣ Ive បានចាប់ផ្តើម ធ្វើការអោយ Apple ចាប់ពីឆ្នាំ 1992 មក ហើយក្នុងឆ្នាំ 1997 គាត់ ត្រូវបានគេ⁣ ដំឡើង តំណែង អោយកាន់ មុខដំណែងបច្ចុប្បន្ន ក្រោយពេល Steve Jobs ត្រឡប់មកវិញ។ គាត់អាច និយាយបានថា ជាមនុស្សជំនិតរបស់ Jobs ហើយឋិតក្រោម Steve Jobs តែម្នាក់គត់៕




Loading...

ចូលរួមមតិតាមរយៈ Facebook