Search

[ព័ត៌មាន] ប៊ូតុង Home របស់ iPad 3 លេចមុខនៅចិន… មានរូបរាងខុសមុនបន្តិច

ipad-3-home-buttonsអ្វីដែលអ្នក កំពុងមើលនេះ គឺជា រូបភាព ប្រៀបធៀបរវាង ប៊ូតុង Home របស់​ iPad 2 និង iPad 3។ មើលពីក្រៅទៅ ហាក់ដូចជា មិនមាន អ្វីផ្លាស់ប្តូរច្រើន នោះទេ ក្រៅតែ រង្វង់បួនជ្រុង នៅក្នុងប៊ូតុង មានគែម ក្រាស់ជាងមុនបន្តិច ហើយចំណែក ប៊ូតុងរបស់វា មើលទៅ រាងតូច ជាងមុន។ ហើយអ្វី ដែលយើង អាចដឹងពី ការលេចចេញ រូបភាពនេះ គឺ: ទីមួយ iPad 3 នឹងមានពីរពណ៌​ អោយជ្រើសរើស (ពណ៌ស និងខ្មៅ)។ ទីពីរ ការផលិត iPad 3 នឹងមានច្រើន ហើយទំនងនឹង ចេញមក នាដើមឆ្នាំក្រោយនេះ។ ការលេចលឺចុងក្រោយ ទាក់ទងនឹង iPad 3 នេះ​បានអោយដឹងថា វានឹងមកជាមួយនឹង អេក្រង់ Retina Display ហើយមានកំរាស់ក្រាស់ជាងមុនបន្តិច ព្រមទាំងមានទំហំ អេក្រង់តូចជាងមុន (7 អ៊ីង)។ ចាំមើលថា តើរូបរាងពិតប្រាកដ របស់វា នឹងទៅជាយ៉ាងណា?




Loading...

ចូលរួមមតិតាមរយៈ Facebook