វិធី Restore ទៅកាន់ iOS 5.0 ដោយប្រើកម្មវិធី iFaith
បច្ចុប្បន្ន បើសិនជា លោកអ្នក ចង់ Restore ទៅកាន់ iOS 5.0 នោះមានតែ កម្មវិធី iFaith ប៉ុណ្ណោះ ដែលអាច ធ្វើបាន ព្រោះវា អាចបង្កើត Custom Firmware ដែលមានភ្ជាប់មកជាមួយ SHSH និង APTicket ដែលចាំបាច់ សំរាប់ការ Restore ដោយ ជោគជ័យ និងរំលង ការត្រួតពិនិត្យរបស់ Apple។ វិធីនេះ តំរូវអោយមាន SHSH សំរាប់ iOS 5.0 ដែលទាញដោយ iFaith តែប៉ុណ្ណោះ។
តំរូវការជាមូលដ្ឋាន
- SHSH 5.0 ដែលរក្សាដោយ iFaith (សំរាប់លោកអ្នក ដែលកំពុងប្រើ iOS 5.0 អាចទាញវាបាន តាមវិធីនេះ: http://wp.me/p1DX6F-16l)
- ទូរស័ព្ទ iPhone 3GS, 4, iPod Touch និង iPad 1
- កម្មវិធី iFaith v1.4 ដោនឡូដបានពី: http://bit.ly/rGfsra
- កម្មវិធី iTunes ដោនឡូដបានពី: http://www.apple.com/itunes/
-ឯកសារដើមប្រព័ន្ធ iOS 5 Stock OS:
>iPhone 4 GSM
>iPhone 3GS
>iPod Touch 4G
>iPod Touch 3G
>iPad 1
- បានតេស្តនៅលើ iPhone 4 iOS 5.0
វិធីអនុវត្តន៌
I.បង្កើត Custom Firmware
1. ជាដំបូង ត្រូវបង្កើត Custom Firmware ជាមុនសិន។ ដោត iPhone នឹងកុំព្យូទ័រ រួចបើកកម្មវិធី iFaith ដោយយក ម៉ៅខាងស្តាំ ចុចលើវា រួចរើសយក Run As Administrator។ បន្ទាប់មក ចុច Build *signed* IPSW w/ Blobs។ ចុច Browse for SHSH Blobs cached រួចចូលទៅកាន់ថត ដែលលោកអ្នក បានរក្សា iFaith SHSH សំរាប់ iOS 5.0។ រើសយក ឯកសារដែលមានកន្ទុយ .iFaith នៅខាងចុង រួចចុចលើវា ហើយចុចប៊ូតុង Open។




2. បន្ទាប់មក ចុច Browse for the iOS 5.0 (9A334) IPSW រួចរំកិល ទៅរក ឯកសារដើមប្រព័ន្ធ iOS 5 Stock OS។ ចុច Open រួចចុចប៊ូតុង Build IPSW។ រង់ចាំមួយសន្ទុះ ប្រមាណ 10-20 នាទី អាស្រ័យលើ ល្បឿនកុំព្យូទ័រ របស់លោកអ្នក។ ក្រោយបង្កើតរួចរាល់ហើយ នៅលើ Desktop កុំព្យូទ័រ នោះលោកអ្នក នឹងទទួលបានឯកសារ ដែលមានឈ្មោះស្រដៀងនេះ: 00000XXXXXXXDDF7_iFaith_iPhone_X-5.0 (9A334)_signed.ipsw។




3. ចុចប៊ូតុង Proceed បន្ទាប់មក ដាក់ iPhone អោយស្ថិតក្នុង DFU Mode។ បើលោកអ្នក ចេះធ្វើ DFU ដោយខ្លួនឯង លោកអ្នក អាចធ្វើវា ជាមុន រួចស៊ឹមចុច Start។ តែបើមិនចេះនោះទេ សូមចុច Start រួចមើលតាមការណែនាំដោយ ដោយបិទ iPhone/ iPad ជាមុនសិន រួចចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 5 វិនាទី។ នៅបន្តចុចប៊ូតុង Power រួចហើយចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 30 វិនាទី។ បើបានសំរេច នោះ iFaith នឹងលោតផ្ទាំងសារថា “Your device is now in a PWNED DFU state”។
ចំណាំ: បើធ្វើមិនបានសំរេច អាចសាកល្បងសារឡើងវិញ ដោយចុចប៊ូតុង Reset DFU Instructions ដែលនៅខាងលើ ផ្នែកខាងស្តាំ






Restore តាមរយៈកម្មវិធី iTunes
4. សូមប្រាកដថា កុំព្យូទ័ររបស់លោកអ្នក មានអ៊ីនធើណែត។ បន្ទាប់មក សូមបើកកម្មវិធី iTune រួចចុចប៊ូតុង Check-> OK។ សូមចុចឃី SHIFT អោយជាប់ រួចស៊ឹមចុចប៊ូតុង Restore រួចចូលទៅទីតាំង ដែលលោកអ្នក បានបង្កើតឯកសារដំឡើង Custom Firmware (00000XXXXXXXDDF7_iFaith_iPhone_X-5.0 (9A334)_signed.ipsw) កាលពី ជំហានទី 2។ រើសយកវា រួចចុច Open។ រង់ចាំមួយសន្ទុះ រហូតការ Restore បានសំរេច នោះ iTunes នឹងលោតផ្ទាំង ប្រាប់ថា វាត្រូវការ Restart iPhone របស់លោកអ្នក។






3.វិធី Activate iPhone សំរាប់លោកអ្នក ដែលប្រើ iPhone ជាប់កូដ
5. ពេលវា Restart រួច វានឹងលោតផ្ទាំង ទាមទារ Activation។ សូមដាក់ស៊ីមកាត AT&T អាមេរិក រួចដកខ្សែ ហើយដោតខ្សែ USB វិញ។ នោះ iTune នឹងធ្វើការ Activate ទូរស័ព្ទលោកអ្នក មិនខាន។ បន្ទាប់មក ចុចរើស Set up as a new iPhone រួចចុច ប៊ូតុង Continue-> Done ជាការស្រេច៕



ឆែកមើល Baseband នោះលោកអ្នក នឹងឃើញ Baseband Version ចាស់មិនខាន:

មើល Tethered Jailbreak ប្រព័ន្ធ iOS 5 និងវិធី Boot វា: នៅទីនេះ
អត្ថបទពេញនិយមប្រចាំខែ:
- [អត្ថបទណែនាំ] វិធីដោះកូដ iPhone 3GS/4/4S ដែលជាប់កូដ ដោយប្រើ កម្មវិធី SAM... 4192 view(s)
- [អត្ថបទណែនាំ] វិធី Restore ទៅកាន់ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1... 1842 view(s)
- វិធីបង្កើត Apple ID ដោយមិនចាំបាច់មាន វីសា ឫក្រេឌីតកាត... 1395 view(s)
- វិធីដាក់វ៉ីដចេតអាកាសធាតុ ជាភាសាខ្មែរ លើផ្ទាំង Home Screen... 1080 view(s)
- ដំឡើងភាសាខ្មែរ និងឃីប៊ត យូនីកូដខ្មែរ សំរាប់ប្រព័ន្ធ iOS 5... 1044 view(s)
- [អត្ថបទណែនាំ] មើលហ៊ុងស៊ុយលេខទូរស័ព្ទជាមួយកម្មវិធី SimFengShui... 929 view(s)
- វិធី Untethered Jailbreak ប្រព័ន្ធ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1... 605 view(s)
ចូលរួមមតិតាមរយៈ Facebook
ប្រអប់ផ្តល់យោបល់ និងសំណូមពរៈ
មើលហ៊ុងស៊ុយលេខទូរស័ព្ទ
សូមវាយលេខទូរស័ព្ទពេញរបស់លោកអ្នក ដោយមិនបាច់ដកឃ្លា ឬវាយទ្រេ
ឧទាហរណ៍ : 023232323
ចំនួនអ្នកទស្សនា:
| Cambodia | 78422 | |
| South Korea | 2543 | |
| Thailand | 1348 | |
| United States | 1130 | |
| Malaysia | 569 |
| សរុបចំនួនប្រទេស: | 76 |
|---|---|
| សរុបចំនួនអ្នកទស្សនា: | 86673 |
| សរុបទំព័រទស្សនា: | 275614 |











