វិធីរក្សា SHSH របស់ iOS ដែលកំពុងប្រើ នៅលើ iPhone/ iPad តាមរយៈកម្មវិធី iFaith
ជា ធម្មតា យើងអាចប្រើ កម្មវិធី Tiny Umbrella ឬ iSHSHit ដើម្បីរក្សា SHSH តែវា អាចរក្សា SHSH ដែល Apple កំពុង Sign តែប៉ុណ្ណោះ ពិសេស SHSH របស់ប្រព័ន្ធ iOS ដែលថ្មីចុងក្រោយបំផុត។ តែសំរាប់ លោកអ្នក ដែលកំពុងប្រើ ប្រព័ន្ធចាស់ ដូចជា iOS កំណែទំរង់ 4.3.3, 4.3.5 ឬ 5.0 នៅលើម៉ាស៊ីន នោះលោកអ្នក មិនអាចប្រើកម្មវិធីទាំងពីរខាងលើនេះ ដើម្បីទាញយក SHSH របស់ប្រព័ន្ធ ដែលកំពុងប្រើបាននោះទេ។ តែមានវិធីផ្សេង ដែលអាចរក្សាវាបាន ដោយប្រើកម្មវិធី iFaith របស់លោក ih8sn0w។
តំរូវការជាមូលដ្ឋាន:
- ទូរស័ព្ទ iPhone 3GS, 4, iPod Touch និង iPad 1
- កម្មវិធី iFaith v1.4 ដោនឡូដបានពី: http://bit.ly/rGfsra
- បានតេស្តនៅលើ iPhone 4 iOS 5.0
វិធីដំឡើង:
1. ជាដំបូង សូមដោនឡូដកម្មវិធី iFaith ពីលីងខាងលើ រួចដោត iPhone នឹងកុំព្យូទ័រ។ បន្ទាប់មក ពន្លាវា រួចបើកកម្មវិធីនេះ ដោយយក ម៉ៅខាងស្តាំ ចុចលើវា រួចរើសយក Run As Administrator។ ចុច OK រួចរើសយក Dump SHSH Blobs បន្ទាប់មក ចុច Proceed។ ចុច Let’s Go! បន្ទាប់មក វានឹងលោតផ្ទាំង “Are you dumping an Apple TV 2?” សូមរើសយក No។






2. បន្ទាប់មក ដាក់iPhone អោយស្ថិតនៅ DFU។ បើលោកអ្នក ចេះធ្វើ DFU ដោយខ្លួនឯង លោកអ្នក អាចធ្វើវា ជាមុន រួចស៊ឹមចុច Start។ តែបើមិនចេះនោះទេ សូមចុច Start រួចមើលតាមការណែនាំ ដោយបិទ iPhone/ iPad ជាមុនសិន រួចចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 5 វិនាទី។ នៅបន្តចុចប៊ូតុង Power រួចហើយចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 30 វិនាទី។




3. បន្ទាប់មក រង់ចាំ iFaith ធ្វើការ ទាញយក SHSH។ រួចមក វានឹងលោតផ្ទាំង អោយរក្សា SHSH។ រើសយក ទីតាំងដែលោកអ្នក ចង់ទុកវា រួចចុច Save។ ឯកសារដែលលោកអ្នក ទទួលបាន នឹងមានកន្ទុយ .iFaith។ បន្ទាប់មក ចុច OK ជាការស្រេច៕
លោកអ្នក អាចដឹងថា ជា SHSH សំរាប់ iOS ស៊េរីណា ដោយគ្រាន់តែ មើលពាក្យពីក្រោយ ម៉ូដែល ទូរស័ព្ទលោកអ្នក។ ក្នុងឧទាហរណ៌នេះ គឺ 5.0 ព្រោះម៉ូដែល iPhone ដែលយើង កំពុងតេស្ត គឺ iPhone 4 – iOS 5.0





អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 282 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 322804 | |
| South Korea | 10023 | |
| United States | 6463 | |
| Thailand | 5801 | |
| Vietnam | 4711 |
| ចំនួនទស្សនាសរុប: | 361004 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1056607 |



















ចូលរួមមតិតាមរយៈ Facebook