កម្មវិធី មើលវ៉ិបសាយ ព័ត៌មានខ្មែរ ដោយមិនចាំបាច់ Jailbreak ឬដំឡើងពុម្ភអក្សរ យូនីកូដខ្មែរ
ថ្ងៃនេះ វ៉ិបសាយ ioskhmer.com យើងខ្ញុំ សូមធ្វើការ ណែនាំនូវកម្មវិធី ចំនួនពីរ សំរាប់បើកមើល វ៉ិបសាយភាសាខ្មែរបាន បើទោះជា iPhone/ iPad របស់លោកអ្នក មិនដំឡើង ពុម្ពអក្សរខ្មែរ ក៏ដោយ។
កម្មវិធី iPK Khmer Browser:
កម្មវិធី ដែលអ្នកប្រើ iPhone 4S និង iPad 2 ទន្ទឹងរង់ចាំ ជាយូរមកហើយ បានមកដល់ហើយ។ iPK Khmer Browser គឺជាស្នាដៃរបស់ ក្រុមការងារ iPhone Khmer ហើយជាមួយកម្មវិធីនេះ លោកអ្នក ដែលប្រើ iPhone ឬ iPad ដែលមិនអាច Jailbreak ឬមិនបានដំឡើង ពុម្ភអក្សរខ្មែរ ក៏អាចប្រើកម្មវិធីនេះ បើកមើលវ៉ិបសាយ ព័ត៌មាន ដែលប្រើ យូនីកូដខ្មែរ បានដែរ ដូចជា ដើមអំពិល, កោះសន្តិភាព និង ioskhmer.com ជាដើម។ ពិសេសកម្មវិធីនេះ ត្រូវបានគេ ដាក់អោយដោនឡូដ ដោយឥតគិតថ្លៃ ទៀតផង។
វិធីដំឡើង
1. ជាដំបូង សូមបើកកម្មវិធី App Store រួចចូលទៅ Search ហើយវាយពាក្យ iPK Khmer Browser។ ចុចលើ iPK Khmer Browser រួចរើសយក FREE-> INSTALL រួចវាយ គណនី Apple ID (មើលរបៀបបង្កើត គណនី Apple ID) របស់អ្នក ដើម្បីចាប់ផ្តើម ដោនឡូដ។


2. ក្រោយដោនឡូដចប់ សូមចុចបើកកម្មវិធីនេះ ហើយនៅក្នុងប្រអប់ អាសយដ្ឋាន សូមវាយ វ៉ិបសាយ ព័ត៌មាន ភាសាខ្មែរ ដែលអ្នក តែងចូលអាន ដូចជា:
- សារព័ត៌មាន ដើមអំពិល: www.dap-news.com
- សារព័ត៌មាន កោះសន្តិភាព: http://kohsantepheapdaily.com.kh
- វិទ្យុ VOA: www.voanews.com/khmer/news
- វិទ្យុ Radio Free Asia: www.rfa.org/khmer
- ប្រភពព័តមានពី iPhone: www.ioskhmer.com




ចំណាំ: វ៉ិបសាយដើមអំពិល បើករាងយឺត បន្តិចហើយ ព្រោះវ៉ិបសាយនេះ សំបូរ ទៅដោយរូបភាព ពាណិជ្ជកម្ម
កម្មវិធី Kohsantepheap Daily:
ខាងសារព័ត៌មាន កោះសន្តិភាព ក៏បានបង្កើត កម្មវិធី Kohsantepheap Daily សំរាប់ iPhone/iPad ហើយពិសេសជាងនេះទៅទៀត ពួកគេ ក៏បានបញ្ចូល នូវ Podcast ដែលអាច អោយលោកអ្នក ស្តាប់ព័ត៌មាន ដែលពួកគេ បានអានក្នុងវិទ្យុ ផងដែរ។
វិធីដំឡើង
1. ជាដំបូង សូមបើកកម្មវិធី App Store រួចចូលទៅ Search ហើយវាយពាក្យ Kohsantepheap Daily។ ចុចលើ Kohsantepheap Daily រួចរើសយក FREE-> INSTALL រួចវាយ គណនី Apple ID (មើលរបៀបបង្កើត គណនី Apple ID) របស់អ្នក ដើម្បីចាប់ផ្តើម ដោនឡូដ។



2. ក្រោយដោនឡូដចប់ សូមចុចបើកកម្មវិធីនេះ ហើយបើចង់ មើលព័ត៌មានក្នុងស្រុក សូមចុច ម៉ឺនុយ National តែបើចង់ មើលព័ត៌មានបរទេស សូមចុច International។ សំរាប់កីឡា សូមចុចម៉ឺនុយ Sport។ បើចង់ស្តាប់ ព័ត៌មានជាសំលេង សូមចុច More-> Podcast រួចចុចប៊ូតុង លេង ដែលនៅខាងចុង៕





អត្ថបទពេញនិយមប្រចាំខែ:
- [អត្ថបទណែនាំ] វិធីដោះកូដ iPhone 3GS/4/4S ដែលជាប់កូដ ដោយប្រើ កម្មវិធី SAM... 4192 view(s)
- [អត្ថបទណែនាំ] វិធី Restore ទៅកាន់ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1... 1842 view(s)
- វិធីបង្កើត Apple ID ដោយមិនចាំបាច់មាន វីសា ឫក្រេឌីតកាត... 1395 view(s)
- វិធីដាក់វ៉ីដចេតអាកាសធាតុ ជាភាសាខ្មែរ លើផ្ទាំង Home Screen... 1080 view(s)
- ដំឡើងភាសាខ្មែរ និងឃីប៊ត យូនីកូដខ្មែរ សំរាប់ប្រព័ន្ធ iOS 5... 1044 view(s)
- [អត្ថបទណែនាំ] មើលហ៊ុងស៊ុយលេខទូរស័ព្ទជាមួយកម្មវិធី SimFengShui... 929 view(s)
- វិធី Untethered Jailbreak ប្រព័ន្ធ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1... 605 view(s)
ចូលរួមមតិតាមរយៈ Facebook
ប្រអប់ផ្តល់យោបល់ និងសំណូមពរៈ
មើលហ៊ុងស៊ុយលេខទូរស័ព្ទ
សូមវាយលេខទូរស័ព្ទពេញរបស់លោកអ្នក ដោយមិនបាច់ដកឃ្លា ឬវាយទ្រេ
ឧទាហរណ៍ : 023232323
ចំនួនអ្នកទស្សនា:
| Cambodia | 78422 | |
| South Korea | 2543 | |
| Thailand | 1348 | |
| United States | 1130 | |
| Malaysia | 569 |
| សរុបចំនួនប្រទេស: | 76 |
|---|---|
| សរុបចំនួនអ្នកទស្សនា: | 86673 |
| សរុបទំព័រទស្សនា: | 275614 |











