វិធី Tethered Jailbreak ប្រព័ន្ធ iOS 5 និងវិធី Boot វា
ដូចដែលលោកអ្នក ដឹងហើយថា Jailbreak នៅលើ iOS5 គឺជាប្រភេទ Tethered Jailbreak តែប៉ុណ្ណោះ ដែលនេះ មានន័យថា ពេល Restart ម៉ាស៊ីនម្តងៗ តំរូវអោយលោកអ្នក ភ្ជាប់វាទៅកាន់កុំព្យូទ័រ រួចដំណើរការមុខងារ Just boot នៅលើកម្មវិធី redsn0w បើមិនដូច្នោះទេ iPhone/iPad 1 របស់លោកអ្នក នឹងនៅជាប់គាំងត្រង់រូប Apple មិនខាន។ ខាងក្រោមនេះ គឺវិធី Tethered Jailbreak iOS 5 និងវិធី Boot វា។
តំរូវការជាមូលដ្ឋាន:
- កម្មវិធី redsn0w 0.9.9b7 ដោនឡូដពីទីនេះ: http://bit.ly/ssTQMt
- iPhone 3GS/ 4, iPod Touch, iPad 1 ដែលដើរដោយប្រព័ន្ធ iOS 5
- កុំព្យូទ័រដែលមានអ៊ីនធើណែត
- ឯកសារដំឡើង iOS 5 (Stock OS)
វិធី Tethered Jailbreak iOS 5
1.ជាដំបូង សូមបើកកម្មវិធី redsn0w ដោយយក ម៉ៅខាងស្តាំ ចុចលើវា រួចរើសយក Run As Administrator។ បន្ទាប់មក ចុចលើប៊ូតុង Extras។ បន្ទាប់មក ចុចលើ ប៊ូតុង Select IPSW រួចចូលទៅថតកុំព្យូទ័រ ហើយរើសយក ឯកសារដើមប្រព័ន្ធ iOS 5 (Stock OS) ដើម្បីប្រាប់ redsn0w អោយដឹងថា តើយើងចង់ Jailbreak ប្រព័ន្ធ iOS កំណែទំរង់មួយណា។ រួចមក សូមចុច Open-> OK។





2. ត្រឡប់មកកម្មវិធី redsn0w វិញ រួចហើយសូមចុច Back រួចម្តងនេះ សូមចុចលើប៊ូតុង Jailbreak។ រួចរើសយក Install Cydia។



3.ដោត iPhone នឹងកុំព្យូទ័រ រួចចុចបិទវា។ បន្ទាប់មក ដាក់iPhone អោយស្ថិតនៅ DFU។ បើលោកអ្នក ចេះធ្វើ DFU អាចធ្វើវា ដោយមិនចាំបាច់ចុច Next នោះទេ។ តែបើមិនចេះ សូមចុច Next រួចមើលតាមការណែនាំដោយ ចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 5 វិនាទី។ នៅបន្តចុចប៊ូតុង Power រួចហើយចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 15 វិនាទី។ វានឹងលោតផ្ទាំង Exploiting with Limera1n ពេលនេះ លោកអ្នក អាចព្រលែងប៉ូតុង Home បានហើយ។ វានឹងចេញថា Done! ហើយនៅលើ អេក្រង់លោកអ្នក នឹងអក្សរកូដ។





4.រង់ចាំ មួយសន្ទុះរហូត iPhone លោកអ្នក Boot ចូលផ្ទាំង Home Screen នោះលោកអ្នក នឹងឃើញអាយខន Cydia ពណ៌សមិនខាន។ លោកអ្នក ត្រូវ Boot Tether វា ទើបអាចប្រើកម្មវិធី Cydia ពេញបាន។

វិធី Boot Tether
5.សូមបើកកម្មវិធី redsn0w ម្តងទៀត ដោយយក ម៉ៅខាងស្តាំ ចុចលើវា រួចរើសយក Run As Administrator។ បន្ទាប់មក ចុចលើប៊ូតុង Extras។ បន្ទាប់មក ចុចលើ ប៊ូតុង Select IPSW រួចចូលទៅថតកុំព្យូទ័រ ហើយរើសយក ឯកសារដើមប្រព័ន្ធ iOS 5 (Stock OS) ដើម្បីប្រាប់ redsn0w អោយដឹងថា តើយើងចង់ Jailbreak កំណែទំរង់មួយណា។ រួចមក សូមចុច Open-> OK។





6. បន្ទាប់មក ចុចលើប៊ូតុង Just boot។ រួចសូម ដាក់iPhone អោយស្ថិតនៅ DFU ដោយដោតវានឹងកុំព្យូទ័រ រួចចុចបិទវា។ ចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 5 វិនាទី។ នៅបន្តចុចប៊ូតុង Power រួចហើយចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 15 វិនាទី។ វានឹងលោតផ្ទាំង Exploiting with Limera1n ពេលនេះ លោកអ្នក អាចព្រលែងប៉ូតុង Home បានហើយ។ វានឹងចេញថា Done! ហើយនៅលើ អេក្រង់លោកអ្នក នឹងឃើញរូប ផ្លែម្នាស់។ (មើលជំហានទី 3)



7.រង់ចាំវា Boot ដល់ផ្ទាំង Home Screen នោះលោកអ្នក នឹងបានឃើញអាយខន Cydia ពេញមិនខាន៕

អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 497 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 382 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 372 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 355 view(s)
- [ព័ត៌មាន] Schiller ចេញមក បង្អាប់ ប្រព័ន្ធ Android ម្តងទៀត មុន Samsung ចេញ Galaxy S IV… 345 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 342 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 313 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |



















ចូលរួមមតិតាមរយៈ Facebook