វិធីដំឡើងទៅកាន់ប្រព័ន្ធ iOS 5 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1

ប្រព័ន្ធ iOS5 បានចេញមកហើយ ជាមួយនឹងមុខងារជាច្រើនដូចជា iCloud, មុខងារដាស់តឿនថ្មី, iMessage និងមុខងារជាច្រើនទៀត។ សំរាប់បច្ចុប្បន្ន ការ Jailbreak នៅលើ iOS5 គឺជាប្រភេទ Tethered Jailbreak តែប៉ុណ្ណោះ ដែលនេះ មានន័យថា ពេល Restart ម៉ាស៊ីនម្តងៗ តំរូវអោយលោកអ្នក ភ្ជាប់វាទៅកាន់កុំព្យូទ័រ រួចដំណើរការមុខងារ Just boot នៅលើកម្មវិធី redsn0w បើមិនដូច្នោះទេ iPhone/iPad 1 របស់លោកអ្នក នឹងនៅជាប់គាំងត្រង់រូប Apple មិនខាន។ សំរាប់អ្នកដែលប្រើ iPhone Original អាចដោនឡូដ iOS 5 Stock OS ហើយដំឡើងយកតែម្តងនៅលើ iTunes មិនចាំបាច់ បង្កើត Custom Firmware នោះទេ។ តែសំរាប់អ្នក ដែលប្រើ iPhone Locked ហើយចាំបាច់ត្រូវប្រើ ជើងស៊ីម Gevey ឬ ultrasn0w ដើម្បីដោះកូដ ប្រើស៊ីមស្រុកខ្មែរ ត្រូវរក្សា Baseband ជាមុនសិន មុននឹងដំឡើង។ ខាងក្រោមនេះ គឺជាវិធី បង្កើតឯកសារដំឡើង Custom Firmware ដែលរក្សា Baseband និងវិធីដំឡើងទៅ iOS5 តាមរយៈ iTunes។
>>ចំណាំ: បច្ចុប្បន្ន Apple ឈប់ Sign iOS 5.0 ហើយ ដូចនេះ សូមប្រើវិធីខាងក្រោមនេះ សូមមើល ជាការសំអាងតែប៉ុណ្ណោះ<<
កំណត់ចំណាំ:
-កំរិតលំបាក: សំរាប់អ្នកជំនាញ
-បានតេស្តនៅលើ iPhone 4 Locked (Baseband: 01.59.00)
តំរូវការជាមូលដ្ឋាន:
-កម្មវិធី sn0wbreeze 2.8b8 ដោនឡូដពីទីនេះ: http://bit.ly/tuhKKu
-កម្មវិធី redsn0w 0.9.9b7 ដោនឡូដពីទីនេះ: http://bit.ly/ssTQMt
-កម្មវិធី iTune 10.5 ដោនឡូដពីទីនេះ: http://www.apple.com/itunes/
-ឯកសារដើមប្រព័ន្ធ iOS 5 Stock OS:
>iPhone 4 GSM
>iPhone 3GS
>iPod Touch 4G
>iPod Touch 3G
>iPad 1
1.វិធីបង្កើត iOS 5 Custome Firmware សំរាប់ប្រើក្នុងការ Restore
1. ជាដំបូង សូមដោនឡូដ ឯកសារដំឡើងប្រព័ន្ធ iOS 5.0 Stock OS ពីលីងខាងលើ ទៅតាមប្រភេទ iPhone របស់លោកអ្នក។ រួចសូមបើកកម្មវិធី sn0wbreez ដោយចុចម៉ៅខាងស្តាំលើវា ហើយរើសយក Run as administrator។ ចុច OK-> Close Credit បន្ទាប់ចុចសញ្ញាព្រួញទៅមុខ -> ដើម្បីបន្ត។




2. ចុចប៉ូតុង Browse រួចចូលទៅកាន់ទីតាំងដែលបានដោនឡូដ ឯកសារដំឡើងប្រព័ន្ធ iOS 5.0 Stock OS រួចចុចប៉ូតុង Open។ កម្មវិធីនេះ នឹងធ្វើការពិនិត្យឯកសារនេះ ថាតើវាត្រឹមត្រូវ ឫអត់។ បើវាត្រឹមត្រូវ នោះវានឹងចេញផ្ទាំង 5.0 [GM] (9A334) IPSW Verified!។



3. ចុចយក “Baseband Preservation Mode” បន្ទាប់មកចុច សញ្ញាព្រួញទៅមុខ -> ដើម្បីបន្ត -> Yes។ រង់ចាំមួយសន្ទុះ ប្រមាណ 10-20 នាទី អាស្រ័យលើល្បឿនកុំព្យូទ័ររបស់លោកអ្នក។ នៅពេល វាលោតផ្ទាំង Done នោះលោកអ្នក នឹងទទួលបានឯកសារ sn0wbreeze_iPhone 4-5.0.ipsw នៅលើផ្ទាំង Desktop របស់កុំព្យូទ័រលោកអ្នក មិនខាន។ នេះ ហើយគឺ ជាឯកសារដំឡើង Custom Firmware របស់យើងដែលរក្សា Baseband។ លោកអ្នក អាចបិទកម្មវិធី sn0wbreeze បានហើយ។




2.វិធីធ្វើអោយ iPhone ស្ថិតក្នុងសភាព DFU
4. បើកកម្មវិធី redsn0w.exe ដោយចុចម៉ៅខាងស្តាំលើវា រួចរើសយក Run as administrator។ ចុចលើប៊ូតុង Extra-> Pwned DFU។ ដោត iPhone ទៅកាន់កុំព្យូទ័រ រួចចុចបិទទូរស័ព្ទ បន្ទាប់មកចុចប៊ូតុង Next។




5. បន្ទាប់មក ចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 5 វិនាទី។ បន្តចុចប៊ូតុង Power រួចចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 15 វិនាទី។ វានឹងលោតផ្ទាំង Exploiting with Limera1n ពេលនេះ លោកអ្នក អាចព្រលែងប៉ូតុង Home បានហើយ។ វានឹងចេញថា Done! ហើយនៅលើ អេក្រង់លោកអ្នក នឹងចេញផ្ទាំងខ្មៅ ដែលមានន័យថា iPhone របស់លោកអ្នក ស្ថិតក្នុង DFU ហើយ។
កំណត់សំគាល់់ៈ ក្នុងករណី ធ្វើទៅមិនបានសំរេច សូមចាប់ផ្តើម ជំហានទី 5 ម្តងទៀត។ ជួនកាល ត្រូវធ្វើ 4-5 ដងទើបបានសំរេច។





3.វិធី Update ទៅកាន់ iOS 5.0 តាមកម្មវិធី តាមរយៈ iTune
6. ក្រោយពីធ្វើអោយ iPhone ស្ថិតក្នុងសភាព DFU ហើយ សូមបើកកម្មវិធី iTune។ លោកអ្នក ត្រូវភ្ជាប់អ៊ីនធើណែត ទើបអាចបន្តទៅកាន់ជំហានបន្ទាប់បាន។ បន្ទាប់មក iTune នឹងលោតផ្ទាំងថា វាត្រូវការឆែកជាមួយ server ដើម្បីសំគាល់ទូរសព័្ទរបស់យើង។ សូមចុចប៉ូតុង Check រួចចុច OK។


7. ក្នុងផ្ទាំង Restore នេះ សូមចុចប៉ូតុង SHIFT នៅលើឃីប៊តអោយជាប់ រួចសឹមចុចលើប៉ូតុង Restore។ បន្ទាប់មក ចូលទៅផ្ទាំង Desktop កុំព្យូទ័រ រួចរើសយកឯកសារ sn0wbreeze_iPhone 4-5.0.ipsw ដែលទើបបង្កើត។


8. បន្ទាប់មក ចុច Restore រួចរង់ចាំ រហូតការដំឡើងបានចប់សព្វគ្រប់។ បន្ទាប់មក iPhone របស់លោកអ្នក នឹង Restart មិនខាន។


4.វិធី Activate iPhone សំរាប់លោកអ្នក ដែលប្រើ iPhone ជាប់កូដ
9. ពេលវា Restart រួច វានឹងលោតផ្ទាំង ទាមទារ Activation។ សូមដាក់ស៊ីមកាត AT&T អាមេរិក រួចដកខ្សែ ហើយដោតខ្សែ USB វិញ។ នោះ iTune នឹងធ្វើការ Activate ទូរស័ព្ទលោកអ្នក មិនខាន។ បន្ទាប់មក ចុចរើស Set up as a new iPhone រួចចុច ប៊ូតុង Continue-> Done ជាការស្រេច៕



ឆែកមើល Baseband នោះលោកអ្នក នឹងឃើញ Baseband Version ចាស់មិនខាន:

មើល Tethered Jailbreak ប្រព័ន្ធ iOS 5 និងវិធី Boot វា: នៅទីនេះ
ដោះស្រាយ Error ពេលដំឡើង:
- Error 16: កើតឡើងដោយសារ តែឯកសារដំឡើង Custom Firmware មានទំហំមិនត្រឹមត្រូវ សូមបង្កើតវាម្តងទៀត
- Error 3194: បើកកម្មវិធី Tiny Umbrella -> Advanced រួចដោះ Tick ពីមុខពាក្យ Set Hosts to Cydia on Exit រួច Restart កុំព្យូទ័រ។ បើនៅតែមានបញ្ហានេះដដែល នៅលើកុំព្យូទ័រ សូមចូលទៅ C:\Windows\System32\drivers\etc\ រួចបើកឯកសារមួយឈ្មោះ hosts ដោយប្រើកម្មវិធី Notepad ហើយលុបឃ្លាចុងក្រោយដែលមានពាក្យ xx.xxx.xxx.xxx gs.apple.com រួចបិទបើក iTunes ហើយធ្វើការ update ម្តងទៀត
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 497 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 382 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 372 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 349 view(s)
- [ព័ត៌មាន] Schiller ចេញមក បង្អាប់ ប្រព័ន្ធ Android ម្តងទៀត មុន Samsung ចេញ Galaxy S IV… 345 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 342 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 313 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |



















ចូលរួមមតិតាមរយៈ Facebook