Search

[ព័ត៌មាន] ហេតុអ្វី ឡានរបស់ Steve Jobs មិនមានផ្លាកលេខ?

Steve Jobs Mercedes Car with No LisenceSteve Jobs មិនមែនជា ប្រភេទមនុស្សដែលចូលចិត្តសម្ញែង ទ្រព្យសម្បត្តិទេ។ គាត់ធ្លាប់មានរឿងអាស្រូវ ចតឡាន Mercedes SL55 AMG ដែលគ្មានផ្លាកលេខ របស់គាត់ នៅចំណតសំរាប់ជនពិការ។ តើគាត់អាចគេចវេសពីការផាកពិន័យរបស់ប៉ូលីស ដោយរបៀបណា បើឡានរបស់គាត់ គ្មានផ្លាកលេខនោះ ឬក៏គាត់ តែងតែបង់ ការផាកពិន័យ នៅពេលដែលប៉ូលីស ឃាត់ឡានរបស់គាត់ ឬក៏រដ្ឋកាលីហ្វ័រនីញា ផ្តល់សិទ្ធិពិសេសមួយ អោយគាត់ អាចបើកឡាន ដោយគ្មានផ្លាកលេខ?

ចំឡើយគឺ មិនមែនទាំងអស់។ បើតាម សន្តិសុខថ្នាក់ខ្ពស់ម្នាក់ នៅឯ Apple ឈ្មោះ Jon Callas បានអោយដឹងថា Steve បានរកឃើញ ចន្លោះប្រហោងនៃ ច្បាប់ចរាចរណ៍របស់ កាលីហ្វ័រនីញា ដែលទុកពេល អោយម្ចាស់រថយន្ត ដែលមានរថយន្តថ្មី រយៈពេល 6 ខែ ក្នុងការដាក់ផ្លាកលេខឡាន។ ហេតុនេះហើយទើប Jobs បានធ្វើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុន ជួលរថយន្ត អោយផ្លាស់ប្តូរ រថយន្តម៉ាក Mercedes SL55 AMG ថ្មី ជារៀងរាល់ 6 ខែម្តង។ ដូចនេះ គាត់អាចបើករថយន្ត ដែលគ្មានផ្លាកលេខ ជាប់ជានិច្ចបាន។
មួលហេតដែលនាំ អោយគាត់ធ្វើបែបនេះ គឺគាត់មិនចង់អោយ អ្នកណា តាមដានគាត់នោះទេ… នេះបើតាម អ្នកនិពន្ធ Walter Isaacson។ និយាយអញ្ចឹង ក៏ត្រូវដែរ ព្រោះពួកអ្នកមានលុយ រាប់កោដិ នៅស្រុកគេ មិនចូលចិត្ត មានអង្គរក្សឆ្វេងស្តាំ តាមហែហម ដូចនៅស្រុកយើង នោះទេ ព្រោះពួកគេ ចូលចិត្ត សេរីភាព ជាឯកជនច្រើនជាង៕




Loading...

ចូលរួមមតិតាមរយៈ Facebook