វិធីដាក់វ៉ីដចេតអាកាសធាតុ ជាភាសាខ្មែរ លើផ្ទាំង Home Screen

មុខងារមួយ ដែលអ្នកប្រើ iPhone ច្រណែន នឹងអ្នកដែលប្រើប្រព័ន្ធ Android គឺមុខងារ Widget ដែលអាចដាក់បង្ហាញ ព័ត៌មានអាកាសធាតុ។ ពេលនេះ មិនបាច់ច្រណែនទេ ព្រោះ អ្នកប្រើ iPhone ក៏អាចប្រើមុខងារវ៉ីដចេត នេះបានដូចគ្នា ហើយអ្វីដែល ឡូយជាង Android គឺវា អាចបង្ហាញ ព័ត៌មាន អាកាសធាតុ ជាភាសាខ្មែរថែមទៀតផង។ សូមអនុវត្ត ដូចតទៅ:
តំរូវការជាមូលដ្ឋាន:
- iPhone 4/3GS ស៊េរី 5.0, 4.3.3 ឬទាបជាងនេះ ដែល Jailbreak រួច
- ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫបណ្តាញទូរស័ព្ទ
- កម្មវិធី PerpageHTML+
- វ៉ីដចេត HTC Widget Khmer
- កម្មវិធី iBlank
វិធីអនុវត្តន៍
ដំឡើងកម្មវិធី PerpageHTML+
1.ជាដំបូង សូមចូលទៅ Cydia រួចចូលទៅ Manage-> Sources។ រកមើលប្រភពមួយឈ្មោះ xsellize.com/cydia បើមិនមានទេ សូមបន្ថែមវា ដោយ ចុច Edit-> Add រួចវាយពាក្យ http://xsellize.com/cydia រួចចុច Add Source ដើម្បីបន្ថែមប្រភពនេះ។





2. រួចសូមបើកកម្មវិធី Cydia ហើយចូលទៅ Search ហើយវាយពាក្យ PerPageHTML+ បន្ទាប់មក ចុចលើពាក្យ PerPageHTML+ ដែលមកពីប្រភព xsellize។ បន្ទាប់មក ចុច Install ->Confirm រួចធ្វើការ Restart Springboard។




ដំឡើងវ៉ីដចេតអាកាសធាតុ HTC Widget Khmer
3. សូមចូលទៅ Cydia រួចចូលទៅ Manage-> Sources រួចចុច Edit-> Add រួចវាយពាក្យ http://cydia.myrepospace.com/ioskhmer រួចចុច Add Source ដើម្បីបន្ថែមប្រភពនេះ។ បន្ទាប់មក ចុចលើ ប្រភព ioskhmer – MyRepoSpace -> HTC Widget Khmer -> Install-> Confirm រួចចុចប៊ូតុង Return to Cydia។








ដាក់វ៉ីដចេត នៅលើផ្ទាំង Home Screen
4. នៅផ្ទាំង HomeScreen សូមបើកកម្មវិធី PerpageHTML+ រួចចុចប៊ូតុង Select Page-> រើសយកផ្ទាំងដែលលោកអ្នក ចង់ដាក់បង្ហាញវ៉ីដចេតអាកាសធាតុ។ ក្នុងករណីនេះ សូមរើសយក Page 1។ បន្ទាប់មក ចុចប៊ូតុង Add Widget រួចរើសយក HTC Widget Khmer។ បន្ទាប់មក ចុចប៊ូតុង Home ដើម្បី Respring។ ក្រោយ Respring រួចនោះលោកអ្នក នឹងបានឃើញ វ៉ីដចេតអាកាសធាតុ នៅផ្ទាំង HomeScreen ទីមួយមិនខាន។ តែវាត្រូវបានបាំងដោយ អាយខនកម្មវិធី តែមិនអីទេ យើងអាចដោះស្រាយបញ្ហានេះបានដោយ បង្កើតអាយខន ថ្លា ទទេរ តាមរយៈកម្មវិធី iBlank។







5.សូមបើកកម្មវិធី Cydia រួចចូលទៅ Search ហើយវាយពាក្យ iBlank បន្ទាប់មក ចុចលើពាក្យ iBlank រួចចុច Install ->Confirm រួចធ្វើការ Restart Springboard។



6. បើកកម្មវិធី iBlank ហើយក្នុងប្រអប់លេខ សូមរើសចំនួន អាចខនទទេរ។ រើសយក 12 បើសិន លោកអ្នក មានអាយខនមួយជួរ 4។ បន្ទាប់មក ចុចប៊ូតុង Create Blank Icons រួចចុច Yes។




7. ត្រឡប់មក ផ្ទាំង HomeScreen វិញ រួចចុចលើអាយខន ណាមួយអោយយូរ នោះលោកអ្នក នឹងបានឃើញអាយខនថ្លា ដែលយើងទើបបង្កើត នៅជំហានទី 6 មិនខាន។ ចុចលើវា រួចរំកិលវា ទៅកាន់ផ្ទាំងទីមួយ ដែលយើងដាក់ វ៉ីដចេត។ ធ្វើដូចនេះ រហូត អាយខនថ្លា ទទេរនោះ នៅពីលើពេញ វ៉ីដចេតអាកាសធាតុ។




8. ក្នុងករណីអាយខនថ្លានេះ មានស្រមោល សូមចូលទៅ WinterBoard រួចចុច Select Thmes រួចចុចលើពាក្យ No Icon Shadows – iBlank 4 បន្ទាប់មក Respring ម្តង ជាការស្រេច៕



ចំណាំ:
- ក្រៅពី HTC Weather Widget Khmer ខាងលើ យើងក៏នៅមាន វ៉ីដចេតពីរផ្សេងទៀតដែរគឺ Droid Weather Widget និង Asus Weather Widget ដោនឡូដបានពី ប្រភព: http://cydia.myrepospace.com/ioskhmer


- ដើម្បីលុបវុីដចេតណាមួយចោល សូមចូលទៅ Cydia->Manage-> Package រកមើលឈ្មោះ វីុដចេតដែលចង់លុប ឧ. HTC Widget Khmer រួចចុចលើវា Modify-> Remove
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 496 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 382 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 372 view(s)
- [ព័ត៌មាន] Schiller ចេញមក បង្អាប់ ប្រព័ន្ធ Android ម្តងទៀត មុន Samsung ចេញ Galaxy S IV… 345 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 342 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 338 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 313 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |



















ចូលរួមមតិតាមរយៈ Facebook