Search

[វីដេអូ] iControlPad នាំមកនូវដៃចុច Analog សំរាប់លេងហ្គេម Emulator លើ iPhone

បើទោះជា វិស័យហ្គេមលើ iOS ទទួលបាន ជោគជ័យយ៉ាងណា ក៏អ្នកប្រើប្រាស់ នៅតែត្អូញត្អូញ ពីការចុចលេងរបស់វាដែរ។ ការចុចលើអេក្រង់ ក្នុងហ្គេមខ្លះ ដូចជា Angry Birds គឺមិនសូវជាមានបញ្ហាទេ តែសំរាប់ ហ្គេមប្រណាំងឡាន និងបាញ់គ្នាវិញ គឺមានការលំបាកបន្តិច ហើយការចុចលើអេក្រង់ ទៀតសោត បានបាំងមួយភាគខ្លះ នៃអេក្រង់។ ជាក់ស្តែងណាស់ Apple នឹងមិនចាប់អារម្មណ៍កែកុនបញ្ហានេះទេ គឺទុកអោយក្រុមហ៊ុនទី 3 ជាអ្នកដោះស្រាយ។

ដៃចុចមួយនេះ មានឈ្មោះថា iControlPad ហើយជាដំណោះស្រាយ សំរាប់អ្នកចូលចិត្តលេងហ្គេមចាស់ៗ។ វាដំណើរការដោយប្លូធូស ហើយមានប៉ូតុងពេញលេញ ដូចដៃចុចហ្គេមយើងធម្មតាដែរ។ វាស្ថិតក្នុងការសាកល្បងនៅឡើយទេ ហើយអាចទ្រទ្រង់តែហ្គេមប្រភេទ Emulator និងមិនទាន់អាចយកទៅលេងហ្គេម iOS បានឡើយ៕
 

 




Loading...

ចូលរួមមតិតាមរយៈ Facebook