Search

វិធីបង្កើត Apple ID ដោយមិនចាំបាច់មាន វីសា ឫក្រេឌីតកាត សំរាប់ App Store (United State)


App Store របស់ Apple គឺសម្បូរទៅដោយ មិនត្រឹមតែ កម្មវិធី និងហ្គេម ត្រូវបង់លុយនោះទេ តែវាក៏សម្បូរ កម្មវិធី និងហ្គេម Free ច្រើនដែររួមមាន Facebook, Twitter, Skype និង Yahoo! Messenger ជាដើម។ ដើម្បីអាចដោនឡូដកម្មវិធី និងសេវា មិនគិតថ្លៃ មួយចំនួនរបស់ Apple តំរូវអោយលោកអ្នក ត្រូវបង្កើតគណនី Apple ID ជាមុនសិន។ ដើម្បីបង្កើតគណនីនេះ សូមអនុវត្តន៍ តាមវិធី ដូចខាងក្រោមនេះ។

តំរូវការជាមូលដ្ឋានៈ
-iPhone/ iPod Touch/ iPad ដែលភ្ជាប់អ៊ីនធើណែតតាមរយៈប្រព័ន្ធទូរស័ព្ទ ឫ WiFi
-គណនីអ៊ីម៉េល (Google, Yahoo, …)

វិធីបង្កើត

1.ជាដំបូង សូមចុចបើកកម្មវិធី App Store រួចចុច Top 25 នៅផ្នែកខាងក្រោម បន្ទាប់មក ចុច Top Free នៅម៉ឺនុយខាងលើ។ ចុចលើកម្មវិធី ណាមួយ រួចចុចលើប៊ូតុង FREE-> INSTALL បន្ទាប់មក រើសយក Create New Apple ID។
Apple IDApple IDApple IDApple IDApple IDApple ID

2. រើសយក Store: United States ហើយចុចប៊ូតុង Next។ រំកិលអេក្រង់ទៅខាងក្រោម រួចចុចប៊ូតុង Agree។
Apple IDApple IDApple IDApple ID

3. បន្ទាប់មក ធ្វើការវាយព័ត៌មានចូលដូចតទៅៈ
– Email: វាយឈ្មោះអ៊ីម៉េលណាមួយ ដែលលោកអ្នក កំពុងប្រើ (ឈ្មោះអ៊ីម៉េលនេះ នឹងក្លាយជា ឈ្មោះ Apple IDរបស់លោកអ្នក)
– Password: វាយលេខសំងាត់សំរាប់គណនី Apple ID (លេខសំងាត់នេះ ត្រូវមានយ៉ាងហោចណាស់ ក៏អក្សរធំមួយ និងលេខមួយដែរ)
– Verify: វាយលេខសំងាត់ម្តងទៀត
– Question: សរសេរសំណួរអ្វីក៏បាន
– Answer: សរសេរចំលើយនៃសំណួរខាងលើ
– Month: ខែដែលលោកអ្នកកើត
– Day: ថ្ងៃដែលលោកអ្នកកើត
– Year: ឆ្នាំដែលលោកអ្នកកើត
រួចចុចប៊ូតុង Next
Apple IDApple IDApple ID

4. ចុចលើពាក្យ Credit Card រួចរើសយក None បន្ទាប់មក បំពេញព័ត៌មានដូចតទៅៈ
– Title: រើសយក Mr. ឫ Ms.
– First Name: ឈ្មោះលោកអ្នក (មិនចាំបាច់វាយឈ្មោះពិតក៏បាន)
– Last Name: ត្រកូលរបស់លោកអ្នក
– Address: វាយលេខ 72
– City: NY
– State: NY
-Zip: 10012
– Phone: 212 1234567
រួចចុចប៊ូតុង Next-> Done
Apple IDApple IDApple IDApple IDApple ID

5. ចូលទៅបើកអ៊ីម៉េលរបស់លោកអ្នក នោះលោកអ្នក នឹងបានឃើញ ម៉េលមួយពី Apple។ បើកម៉េលនោះ រួចចុចលើពាក្យ Verify Now។ បន្ទាប់មកវាយ ឈ្មោះអ៊ីម៉េល និងលេខសំងាត់ ដែលលោកអ្នក បានចុះឈ្មោះ កាលពីជំហានទី 3 រួចចុចប៊ូតុង Verify Address ជាការស្រច។ ប៉ុណ្ណេះ លោកអ្នក មានគណនី Apple ID ប្រើនឹងគេហើយ។
Apple IDApple IDApple IDApple ID

6.សាកល្បងគណនីថ្មីរបស់លោកអ្នក ដោយចូលទៅ App Store រួចចុចលើកម្មវិធី Free ណាមួយដើម្បីដំឡើង។ បន្ទាប់មក ចុចប៊ូតុង FREE-> INSTALL-> Use Existing Apple ID រួចវាយគណនី Apple ID របស់លោកអ្នកដែលទើបបង្កើត ហើយចុច OK នោះនៅលើផ្ទាំង Home Screen របស់លោកអ្នក នឹងបានឃើញ កម្មវិធីនេះ កំពុងត្រូវបានដោនឡូដមិនខាន៕
Apple IDApple IDApple IDApple IDApple ID

ចំណាំ: សំរាប់លោកអ្នក ដែលប្រើប្រព័ន្ធ iOS 5.0 ឬខ្ពស់ជាងនេះ អាចសាកល្បង កម្មវិធីមើលហ៊ុងស៊ុយលេខទូរស័ព្ទ​ ‘SimFengShui’ របស់ក្រុមការងារយើង ដោយឥតគិតថ្លៃ បាន ដោយចូលទៅដោនឡូដកម្មវិធីនេះ ពី App Store ដោយបើក App Store ហើយក្នុងប្រអប់រាវរក សូមវាយពាក្យ SimFengShui។ ចុចប៊ូតុង FREE-> INSTALL រួចវាយគណនី Apple ID របស់លោកអ្នក ចូល។
កម្មវិធី SimFengShui ក៏មានផងដែរ សំរាប់ប្រព័ន្ធ Android (2.2 up) ហើយអាចដោនឡូដបានពី⁣ Play Store
Sim FengShuiSim FengShuiSim FengShuiSim FengShui
ហើយបើសិនលោកអ្នក​ គិតចង់ Donate អោយវ៉ិបសាយ​ និងក្រុមការងារ អភិវឌ្ឍកម្មវិធីនេះ នោះលោកអ្នក គ្រាន់តែ ចុចលើ ផ្ទាំងផ្សាយ ពាណីជ្ជកម្ម ដែលនៅ ផ្នែកខាងក្រោម នៃកម្មវិធី ជាការស្រេច។ ចុចមួយដង ស្មើនឹងបរិច្ចាក $0.1៕
Sim FengShuiSim FengShuiSimFengShui.10SimFengShui.11




Loading...

ចូលរួមមតិតាមរយៈ Facebook