Search

[ព័ត៌មាន] មនុស្ស 14 រូប ជាប់សង្ស័យជា សមាជិកក្រុម Anonymous ត្រូវបានចាប់ខ្លួន ពាក់ពន័្ធករណី វាយប្រហារលើ ក្រុមហ៊ុន PayPal


នៅចាំក្រុម Anonymous ទេ? ពួកគេ គឺជាក្រុមដែលបាន hack និងទំលាក់ Sony Playstation Network និងវ៉ិបសាយ Playstation កាលពី 3 ខែមុន នៅពេលដែល Sony តាមឆាឆៅ (ប្តឹងផ្តល់) Geo Hot ករណីដែល Geo Hot ចែករំលែក វិធី Jailbreak ម៉ាស៊ីនលេងហ្គេម PS3។ ប៉ូលីសរដ្ឋាភិបាលកណ្តាល របស់ សហរដ្ឋអាមេរិក បានអោយដឹងថា កាលពីថ្ងៃអង្គារ ពួកគេ បានចាប់ខ្លួន មនុស្ស 14 រូប ជាប់សង្ស័យជា សមាជិកក្រុម Anonymous ដែល បានវាយប្រហារលើ ក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់អនឡាញធំបំផុត Paypal កាលពីឆ្នាំទៅ។

មនុស្ស 5 នាក់ទៀត ត្រូវបានចាប់ខ្លួន ដែលក្នុងនោះ 4 នាក់ ត្រូវបានចាប់ខ្លួននៅ អង់គ្លេស និងម្នាក់ទៀត នៅហូឡង់។ គួររំលឹកដែរថា អំឡុងពេលឆ្នាំ 2010-2011 ក្រុម Anonymous បានបំពេញប្រតិបត្តិការរបស់ខ្លួន ជាង 14 លើក ហើយក្នុងនោះ ប្រតិបត្តិការដែល លេចធ្លោមាន: ប្រតិបត្តិការ “Operations Payback, Avenge Assange, and Bradical” វាយប្រហារលើ Sony Playstation Network, វាយប្រហារលើ Amazon, PayPal, MasterCard, Visa and និង Swiss bank PostFinance ដែលបានដាក់សំពាធលើ WikiLeaks (វ៉ិបសាយទំលាយឯកសារសំងាត់រដ្ឋាភិបាលអាមេរិក) និងប្រតិបត្តិការ “Operation Anti-Security” ដែលក្រុមនេះ បានរួមដៃជាមួយក្រុម LulzSec ធ្វើការ hack វ៉ិបសាយមួយចំនួន ហើយបញ្ចេញព័ត៌មានយ៉ាងច្រើន ទាក់ទងនឹង ប្រតិបត្តិការរបស់រដ្ឋាភិបាល អាមេរិក៕




Loading...

ចូលរួមមតិតាមរយៈ Facebook