Search

ប្រែក្លាយបទចំរៀងក្នុង iPhone របស់លោកអ្នក ជាសំលេងរោទ៍ ជាមួយកម្មវិធី AnyRing 5.20

AnyRing
សំរាប់លោកអ្នក ដែលចង់ដាក់បទចំរៀងដែលមានក្នុងទូរសព័្ទ iPhone របស់លោកអ្នក ជាសំលេងរោទ៌ ពេលមានគេហៅចូល ហើយមិនចង់ស្មុគស្មាញក្នុងការកាត់ត បទចំរៀង នៅក្នុងកុំព្យូទ័រ រួច Sync វាជាមួយ iTune នោះ ឥឡូវ មានវិធីដែលងាយស្រួលបំផុត ហើយអាចធ្វើបានដោយផ្ទាល់លើ iPhone របស់លោកអ្នក តាមរយៈកម្មវិធី AnyRing។

តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone iOS 4.3.3 ឫទាបជាងនេះ ដែល Jailbreak រូចហើយ
2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ
3. កម្មវិធី⁣ AnyRing ដោនឡូដបានពី Cydia

វិធីដំឡើងៈ

1.ជាដំបូងសូមចូលទៅ Cydia រួចដំឡើងកម្មវិធី AnyRing បន្ទាប់មក Restart SpringBoard ម្តង។ ត្រឡប់មកផ្ទាំង Home Screen រួចចុចបើកកម្មវិធី AnyRing បន្ទាប់មក ចុចលើរូបផ្ទាំង Ringtone រួចរើសយក iPod Songs-> Songs រួចចុចរើសយកបទណាដែលលោកអ្នក ចង់ដាក់ជា សំលេងរោទ៍។
AnyRingAnyRingAnyRingAnyRingAnyRingAnyRing

2.ចុចចាក់លេងវា ហើយចំណាំវិនាទី ដែលលោកអ្នក ចង់អោយវា ចាប់ផ្តើមរោទ៌។ បន្ទាប់មក ក្រោមពាក្យ Duration សូមយកម្រាមដៃ អូសវាទៅកាន់វិនាទីដែលបានចំណាំមុននេះ។ បន្ទាប់ចុច ប៉ូតុង Done ជាការស្រេច។
AnyRingAnyRingAnyRingAnyRing

ត្រឡប់មកផ្ទាំង Home Screen រួចបើកកម្មវិធី SBSettings រួចចុចលើប៉ូតុង Respring ដើម្បី Restart SpringBoard៕
AnyRingAnyRing

ចំណាំៈ ការកំណត់ Vibrate (ញ័រ) និង Flicker Screen (អេក្រង់លោតភ្លេបភ្លែត) ក្នុងកម្មវិធី AnyRing នឹងមានប្រសិទ្ធ លុះត្រាលោកអ្នក ធ្វើការ Resping

របៀបទាញវីដេអូ Youtube មកធ្វើសំលេងរោទ៍

3. ជាដំបូង សូមចូលទៅឈប់ប្រើសំលេងរោទ៍ពីមុនសិន ដោយចុចលើពាក្យ Unset Ringtone បន្ទាប់មកត្រឡប់មកកម្មវិធី AnyRing រួចចុចលើរូបផ្ទាំង Ringtone ហើយរើសយក Youtube។ វាយឈ្មោះបទចំរៀងលើ Youtube ដែលយកពេញចិត្ត បន្ទាប់ចុចលើវា ដើម្បីដោនឡូដ។ ការដោនឡូដ អាចចំណាយពេលលឿន ឫយូរ អាស្រ៍យលើល្បឿនអ៊ីនធើណែតរបស់លោកអ្នក។ ក្រោយដោនឡូដ ចប់ហើយ នោះលោកអ្នក នឹងបានសំលេងរោទ៍ដែលចំរាញ់ចេញពីវីដេអូ Youtube នោះមិនខាន។ រួចមក ធ្វើតាមជំហានទី 4 ដើម្បីកំណត់វិនាទីដែលចង់អោយវាចាប់ផ្តើមរោទ៍។
AnyRingAnyRingAnyRingAnyRingAnyRing




Loading...

ចូលរួមមតិតាមរយៈ Facebook