Search

ដំឡើងអក្សរយូនីកូដ និងឃីប៊ត ភាសាខ្មែរ សំរាប់ iPhone/iPod Touch/iPad ស៊េរី iOS 4.3.3

Khmer Unicode for iPhone iPad
អត្ថបទនេះ អាចនឹងរាងចាស់បន្តិចហើយ សំរាប់លោកអ្នក ដែលថ្នឹកនឹង iPhone តែសំរាប់ អ្នក ទើបនឹងចាប់ផ្តើមប្រើវាដំបូង នឹងផ្តល់នូវចំណេះដឹងបន្ថែម ក្នុងការដំឡើង ភាសាខ្មែរ ដោយខ្លួនឯង។

តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone ដែល Jailbreak រូចហើយ
2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ

វិធីដំឡើងៈ

1.ជាដំបូង សូមបើកកម្មវិធី Cydia រួចចូលទៅ Manage-> Sources រួចចុច Edit-> Add បន្ទាប់មក វាយពាក្យៈ http://www.iphonekhmer.com រួចចុចប៉ូតុង Add Source ដើម្បីចាប់ផ្តើមដំឡើង។
Khmer Unicode for iPhone iPadKhmer Unicode for iPhone iPadKhmer Unicode for iPhone iPadKhmer Unicode for iPhone iPad

2.នៅក្នុងផ្ទាំង Sources នេះ នោះលោកអ្នក នឹងបានប្រភពមួយថ្មីឈ្មោះ iPhoneKhmer.com សូមចុចលើវា រួចរំកិលទៅរកពាក្យ Khmer Font 4.3+។ បន្ទាប់មក យក install-> confirm ដើម្បីដំឡើងពុម្ភអក្សរខ្មែរយូនីកូដសំរាប់ iPhone និង iPad។
Khmer Unicode for iPhone iPadKhmer Unicode for iPhone iPadKhmer Unicode for iPhone iPadKhmer Unicode for iPhone iPadKhmer Unicode for iPhone iPad

3.បន្ទាប់ពីការដំឡើងចប់រួចរាល់ សូមចូលមកផ្ទាំង iPhoneKhmer.com នេះដដែល ហើយម្តងនេះ សូមរើសយកៈ
-KB iPhone 4.3+ សំរាប់ដំឡើងឃីប៊តភាសាខ្មែរសំរាប់ iPhone
-ឫ KB iPad 4.3+ សំរាប់ដំឡើងឃីប៊តភាសាខ្មែរសំរាប់ iPad
រួចចុច Install-> Confirm ដើម្បីដំឡើង។ ពេលដំឡើងចប់ សូមចុច Reboot Device ដើម្បី Restart ម៉ាស៊ីន។
Khmer Unicode for iPhone iPadKhmer Unicode for iPhone iPadKhmer Unicode for iPhone iPadKhmer Unicode for iPhone iPad

4.ក្រោយ Restart រួច សូមចូលទៅ Settings-> General-> International រួចរើសយក Keyboard។ ចុច Add new keyboard រួចរើសយក Khmer។
Khmer Unicode for iPhone iPadKhmer Unicode for iPhone iPadKhmer Unicode for iPhone iPadKhmer Unicode for iPhone iPadKhmer Unicode for iPhone iPad

5.សាកល្បង ចូលទៅកម្មវិធីវាយសារជាអក្សរ រួចចុចកន្លែងវាយអត្ថបទ ហើយនៅលើឃីប៊ត សូមចុចលើប៉ូតុងរូបពិភពលោក នោះលោកអ្នក នឹងបានឃើញ ឃីប៊ត ជាភាសាខ្មែរ មិនខាន៕
Khmer Unicode for iPhone iPadKhmer Unicode for iPhone iPad




Loading...

ចូលរួមមតិតាមរយៈ Facebook