Search

4 កម្មវិធីដែលលោកអ្នកគួរមាននៅលើ iPad, iPhone និង iPod Touch

តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone ដែល Jailbreak រូចហើយ
2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ

1.កម្មវិធី SBSettings:

SBSettingកម្មវិធីនេះ ផ្តល់ភាពងាយស្រួលដល់លោកអ្នក ក្នុងការបិទ-បើក មុខងារសំរាប់ការតភ្ជាប់ផ្សេងៗ ដូចជា Airplane Mode, WiFi, Bluetooth និងអ៊ីនធើណែតនៅលើទូរសព័្ទជាដើម។
 

វិធីដំឡើងៈ

ជាដំបូង សូមបើកកម្មវិធី Cydia រួចចូលទៅ Manage-> Sources។ ឆែកមើលថាតើលោកអ្នក មានប្រភពមួយឈ្មោះ BigBoss ឫឥត។ ភាគច្រើន ទូរសព័្ទដែល Jailbreak ហើយ នឹងមានប្រភពនេះ មិនខាន។ តែបើឥតមានទេ សូមបន្ថែមវា ដោយចុច Edit->Add រួចវាយ http://apt.thebigboss.org/repofiles/cydia រួចចុច Add sources។
បន្ទាប់មក ចូលទៅ Search រួចវាយពាក្យ SBSettings បន្ទាប់មក ចុចលើពាក្យ SBSettings រួចរើសយក Install -> Confirm ។ ក្រោយដំឡើងរួច សូមធ្វើការ Restart ម៉ាស៊ីនម្តង។
ពេលលោតដល់ផ្ទាំង Home Screen សូមយកម្រាមដៃ អូសពីឆ្វេង មកស្តាំ ត្រង់ផ្នែកខាងលើ-ឆ្វេងគេនៃអេក្រង់ (ត្រង់រូបសេវាទូរសព័្ទ) នោះលោកអ្នក នឹងឃើញ កម្មវិធីនេះ មិនខាន។
SBSettingsSBSettingsSBSettingsSBSettingsSBSettingsSBSettingsSBSettings


2.កម្មវិធី Remove Background:

កម្មវិធីនេះ អាចជួយអោយលោកអ្នក បិទកម្មវិធីទាំងឡាយដែលនៅ Background ដោយគ្រាន់តែ ចុចប៉ូតុង មួយតែម្តង ប៉ុណ្ណោះ មិនចាំបាច់ចំណាយពេល បិទកម្មវិធីម្តងមួយៗនោះទេ។
 

វិធីដំឡើងៈ

ជាដំបូង សូមបើកកម្មវិធី Cydia-> Search រួចវាយពាក្យ Remove Background រួចចុចលើពាក្យ Remove Background បន្ទាប់មក ចុច Install-> Confirm ដើម្បីចាប់ផ្តើមដំឡើង។ បន្ទាប់មក ត្រឡប់មក Cydia-> Search រួចវាយពាក្យ Remove Background ម្តងទៀត តែម្តងនេះ សូមរើសយក Remove Background SBSettings រួចចុច Install-> Confirm ដើម្បីចាប់ផ្តើមដំឡើង។ បន្ទាប់មក បើកកម្មវិធី SBSettings រួចចុចលើអាយខន Respring ដើម្បី Restart SpringBoard។ ពេលចូលដល់ផ្ទាំង Home Screen វិញ សូមបើកកម្មវិធី SBSettings នោះលោកអ្នក នឹងបានឃើញ អាយខន ឈ្មោះ Remove BG។ ចុចលើវា នោះកម្មវិធី ដែលបានបើកចោលទាំងប៉ុន្មាន នឹងត្រូវបានបិទខ្ទេច មិនខាន។
Remove BackgroundRemove BackgroundRemove BackgroundRemove BackgroundRemove BackgroundRemove BackgroundRemove BackgroundRemove BackgroundRemove Background


3.កម្មវិធី Five-Column SpringBoard

កម្មវិធីនេះ ធ្វើអោយ SpringBoard របស់លោកអ្នក បង្ហាញ រូបអាយខន កម្មវិធី ម្តង 5 ដែលធ្វើអោយងាយស្រួលក្នុងការ រកកម្មវិធី និងដាក់អាយខនកម្មវិធីបានច្រើន នៅលើអេក្រង់ Home Screen តែមួយ។

វិធីដំឡើងៈ

ជាដំបូង សូមបើកកម្មវិធី Cydia-> Search រួចវាយពាក្យ Five-Column SpringBoard រួចចុចលើវា រើសយក Install -> Confirm ដើម្បីដំឡើង។ ក្រោយដំឡើងរួច សូមចុចប៉ូតុង Restart SpringBoard ជាការស្រេច។
Five-Column SpringBoardFive-Column SpringBoardFive-Column SpringBoardFive-Column SpringBoardFive-Column SpringBoard


5.កម្មវិធី iFile

កម្មវិធីនេះ ជាប្រភេទចាត់ចែងឯកសារទាំងឡាយ ដែលមានក្នុងម៉ាស៊ីន ដូចជា កូពី, លុប, ដំឡើងកម្មវិធីដែលមានកន្ទុយ .deb និងអាចបាញ់ឯកសារ តាមប្លូធូស ទៅកាន់ iPhone ដទៃដែលមានកម្មវិធី iFile នេះដូចគ្នាបានទៀតផង។

វិធីដំឡើងៈ

ជាដំបូង សូមចូលទៅ Cydia-> Search រួចវាយពាក្យ iFile។ បន្ទាប់មក ចុចលើពាក្យ iFile រួចរើស Install-> Confirm ដើម្បីចាប់ផ្តើមដំឡើង។ ក្រោយដំឡើង ចប់សព្វគ្រប់ហើយ សូមបិទ Cydia រួចត្រឡប់មកផ្ទាំង Home Screen រួចចុចអូសបើក កម្មវិធី SBSettings ហើយចុចអាយខន Respring ដើម្បី Restart Springboard ជាការស្រេច៕
 iFile iFile iFile iFile iFile




Loading...

ចូលរួមមតិតាមរយៈ Facebook