Search

វិធី Sync បទចំរៀង វីដេអូ រូបថត សៀវភៅអេឡិចត្រូនិក និងកម្មវិធី ឫហ្គេម ទៅកាន់ iPhone តាមរយៈកម្មវិធី iTune


ដើម្បីផ្ទេរ បទចំរៀង វីដេអូ រូបថត សៀវភៅអេឡិចត្រូនិក និងកម្មវិធី ឫហ្គេម ទៅកាន់ iPhone គឺអាចធ្វើបានតាមរយៈកម្មវិធី iTune។
សូមអនុវត្តតាមវិធីដូចតទៅ។

តំរូវការជាមូលដ្ឋាន
-កម្មវិធី iTune 10.3 ដោនឡូដបានពីៈ http://www.apple.com/itunes

វិធីបញ្ចូលបទចំរៀង វីដេអូ រូបថត សៀវភៅអេឡិចត្រូនិក និងកម្មវិធី ឫហ្គេម ទៅក្នុង iTune

ជាដំបូង សូមដោនឡូដ កម្មវិធី iTune ពីវ៉ិបសាយខាងលើ រួចដំឡើងវា។ បន្ទាប់មក បើកកម្មវិធី iTune រួចចុច File ហើយរើសយក Add File to Library ឫ Add Folder to Library។ ចូលទៅកាន់ថត ដែលលោកអ្នក រក្សាទុក បទចំរៀង វីដេអូ រូបថត សៀវភៅអេឡិចត្រូនិក និងកម្មវិធី ឫហ្គេម រួចរើសយកថត ឫឯកសារនោះ បន្ទាប់មក ចុចប៉ូតុង open ឫ Select Folder ជាការស្រេច។ ធ្វើដូចនេះ ចំពោះឯកសារដទៃ មិនថា ជារូបភាព វីដេអូ ឬកម្មវិធី និងហ្គេមនោះទេ។

បន្ទាប់មក លោកអ្នក ត្រូវ Sync វាចូលទូរសព័្ទ។ សំរាប់កម្មវិធី និងហ្គេម គឺ iTune នឹងធ្វើការ Sync ដោយស្វ័យប្រវត្តិ តែសំរាប់ បទចំរៀង វីដេអូ រូបថត និងសៀវភៅអេឡិចត្រូនិក លោកអ្នក មានជំរើស 2 គឺៈ Sync ដោយស្វ័យប្រវត្តិ និង Sync ដោយខ្លួនឯង។ ការ Sync ដោយស្វ័យប្រវត្តិ នោះ iTune នឹងកូពីឯកសារចំរៀង ឫវីដេអូ ទាំងអស់ ដែលលោកអ្នក បានបញ្ចូលក្នុង iTune ចំណែក ការSync ដោយខ្លួនឯង គឺលោកអ្នក អាចជ្រើសរើស Sync តែបទចំរៀង ឫវីដេអូណាដែលលោកអ្នក ពេញចិត្ត តែប៉ុណ្ណោះ។

វិធី Sync ដោយស្វ័យប្រវត្តិ

1. បន្ទាប់មក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ ។ ចុចលើឈ្មោះ iPhone របស់លោកអ្នក ហើយចុចលើមឺនុយ Summary រើសយក Sync only checked songs and videos បើសិន ជាលោកអ្នក ចង់កូពីតែបទចំរៀង ឫវីដេអូ ដែលលោកអ្នក បានឆេក តែប៉ុណ្ណោះ។ បន្ទាប់មកចុច ប៉ូតុង Apply ដើម្បីរក្សាការកំណត់នេះ។

2.ចូលទៅមឺនុយ Music រួចរើសយក Entire Music Library ដើម្បីកូពីបទចំរៀងទាំងអស់ ចូលទៅ iPhone ឫរើសយក Selected ដើម្បីកូពីតែបទចំរៀង ដែលលោកអ្នក បានឆេកប៉ុណ្ណោះ។ បន្ទាប់មកចុច ប៉ូតុង Apply ឫ Sync ដើម្បីចាប់ផ្តើមកូពី។

វិធី Sync ដោយខ្លួនឯង (Manual Sync)

1.ចុចលើឈ្មោះ iPhone របស់លោកអ្នក ហើយចុចលើមឺនុយ Summary រើសយក Manually manage music and videos បន្ទាប់មកចុច ប៉ូតុង Apply ដើម្បីរក្សាការកំណត់នេះ។

2.នៅផ្ទាំងខាងឆ្វេង សូមចុចយក Music រួចចុច Ctrl នៅលើឃីប៊តអោយជាប់ និងចុចប៉ូតុងម៉ៅខាងឆ្វេង ជ្រើសរើសបទណាដែលលោកអ្នក ចង់កូពី​។ បន្ទាប់មក ចុចប៉ូតុងម៉ៅខាងឆ្វេង អោយជាប់ រួចអូសវា ទៅកាន់ផ្ទាំងក្រោមពាក្យ DEVICES ដើម្បីចាប់ផ្តើមកូពី។




Loading...

ចូលរួមមតិតាមរយៈ Facebook