វិធីរក្សាទុកកូនសោរ SHSH សំរាប់ iOS version 4.3.3 នៅលើ iPhone 4, iPhone 3G/3GS និង iPad1/2

នៅពេលដែលលោកអ្នកចង់ ទំលាក់ស៊េរី OS ទៅកាន់ស៊េរីចាស់ៗ នោះ Apple នឹងមិនអនុញ្ញាតិអោយលោកអ្នក ធ្វើដូច្នេះឡើយ។ និយាយរួម ពេលលោកអ្នក ដំឡើង (upgrade) ហើយ គេមិនអនុញ្ញាតិអោយលោកអ្នក អោយលោកអ្នកទំលាក់ឡើយ (downgrade)។ វិធីដែល Apple អាចទប់ស្កាត់លោកអ្នកនោះ គឺនៅពេលដែល លោកអ្នក ធ្វើការ Restore, ទំលាក់ ឫដំឡើង តាមរយៈកម្មវិធី iTune នោះ iTune ត្រូវទាក់ទងទៅ Sever របស់ Apple ដើម្បីផ្ទៀងផ្ទាត់ថា តើ OS ស៊េរីណា ដែលវា អនុញ្ញាតិអោយដំឡើង។ បើ version របស់ OS ដែលលោកអ្នក ចង់ដំឡើងនោះ មិនដូចនឹង version ដែល Apple អនុញ្ញាតិនោះទេ នោះ iTune នឹងលោតចេញផ្ទាំង error មិនខាន។
TinyUmbrella គឺជាកម្មវិធីដែលបោកបញ្ឆោត iTune ដើម្បីអោយវា គិតថា version របស់ OS Apple អនុញ្ញាតិនោះ គឺដូចគ្នានឹង version ដែលកំពុងដំឡើង តែលោកអ្នក ត្រូវមានកូនសោរ SHSH សំរាប់ version នោះរក្សាទុក។ ចូរចងចាំថា Apple នឹងអនុញ្ញាតិអោយដំឡើង version ថ្មីបំផុត ហើយនឹងបិទមិនអោយដំឡើង version ចាស់ៗឡើយ។ ដូចនេះ ពេលមាន OS version ថ្មីចេញមក លោកអ្នក គួរប្រញាប់រក្សាទុក កូនសោរ SHSH សំរាប់ OS version អោយបានលឿន តាមដែលអាចធ្វើបាន។ ខាងក្រោមនេះ គឺវិធីសំរាប់រក្សា SHSH ដោយប្រើកម្មវិធី TinyUmbrell។
តំរូវការជាមូលដ្ឋានៈ
1. iPhone4, iPhone 3G/3GS, iPod Touch 2G/3G, iPad 1/2
2. កុំព្យូទ័រដែលមានភ្ជាប់អ៊ីនធើណែត
3. ដោនឡូដ TinyUmbella 5.00.00 ពី http://bit.ly/kf8IFY
វិធីអនុវត្តន៍ៈ
1.ជាដំបូង សូមដោនឡូដ TinyUmbella 5.00.00 ពីវ៉ិបសាយខាងលើ។ បន្ទាប់មក យកម៉ៅចុច Right-click រួចរើសយក run as administrator។ កម្មវិធីនេះ ពឹងផ្អែកលើកម្មវិធី Java បើសិន លោកអ្នក មិនមាន សូមដំឡើងវា។ ក្នុងករណី កម្មវិធី Antivirus ចេញផ្ទាំងដាស់តឿន សូមចុច Yes, I Trust។

2. ភ្ជាប់ iPhone របស់លោកអ្នក ជាមួយកុំព្យូទ័រ នោះនៅផ្ទាំងខាងឆ្វេង លោកអ្នក នឹងបានឃើញ ឈ្មោះទូរស័ព្ទរបស់លោកអ្នក នៅពីក្រោមពាក្យ Connected Devices មិនខាន។ បិទកម្មវិធី iTune ក្នុងករណី វាលោតចេញមក។

3.ចូលទៅ កូឡោន Advanced រួចចុចប៉ូតុងនៅពីក្រោយ Save SHSH Directory រួចកំណត់ទីតាំងដែលចង់រក្សាទុក កូនសោរ SHSH នេះ។ បន្ទាប់មក ចុច Tick រើសយក ពីមុខពាក្យ Save ALL Available SHSH និង Overwrite existing SHSH file on “Save SHSH”។ រួចចុច ប៉ូតុង Apply Changes ដើម្បីរក្សាការកំណត់។

4. បន្ទាប់មក ចុចមកកូឡោន General វិញ រួចនៅផ្ទាំងខាងឆ្វេងកម្មវិធី ចុចរើសយកឈ្មោះ iPhone របស់យើង នៅពីក្រោមពាក្យ Connected Devices។ ចុចប៉ូតុង Save SHSH ដើម្បីចាប់ផ្តើមរក្សាទុកកូនសោរ SHSH។

5.ក្រោមកម្មវិធីបានធ្វើការរក្សាទុកកូនសោររួចរាល់ហើយ នៅផ្ទាំង General នឹងបង្ហាញបណ្តាកូនសោរដែលវាបានរក្សាមិនខាន។ ចំណែកនៅលើកុំព្យូទ័ររបស់លោកអ្នកវិញ លោកអ្នក នឹងបានទទួលឯកសារដែលមានកន្ទុយ .shsh មិនខាន៕


អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 495 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 382 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 372 view(s)
- [ព័ត៌មាន] Schiller ចេញមក បង្អាប់ ប្រព័ន្ធ Android ម្តងទៀត មុន Samsung ចេញ Galaxy S IV… 345 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 342 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 337 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 313 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |



















ចូលរួមមតិតាមរយៈ Facebook