Search

[លឺគេថា] កម្មវិធី Facebook សំរាប់ iPad នឹងមកដល់ App Store ឆាប់ៗនេះ

បើតាមសារព័ត៌មាន The New York Times បានអោយដឹងថា ក្រុមហ៊ុន Facebook នឹងបញ្ចេញកម្មវិធី Facebook សំរាប់ iPad ទៅកាន់ App Store ក្នុងពេលឆាប់ៗនេះ។ ពួកគេ បានសរសរកម្មវិធីនេះ ជាងមួយឆ្នាំមកហើយ ហើយឥឡូវ វាកំពុងត្រូវគេតេស្ត មុននឹងដាក់ឱ្យប្រើប្រាស់។ អ្នកដែលបានឃើញ កម្មវិធីនេះ បាននិយាយថា វាមានរូបរាងស្អាត ហើយត្រូវបានគេរចនាឡើង សំរាប់អេក្រង់ iPad និងអ៊ីនធើហ្វេស TouchScreen។ កម្មវិធីនេះ នឹងមានមុខងារពិសេស អាចឱ្យអ្នកប្រើប្រាស់ អាចថត និង Upload រូបភាព ឬវីដេអូដោយផ្ទាល់ពីកាម៉េរារបស់ iPad។




Loading...

ចូលរួមមតិតាមរយៈ Facebook