www.ioskhmer.com

អត្ថបទថ្មីចុងក្រោយ:

[ព័ត៌មានខ្លីៗ] កម្មវិធីការិយាល័យ Microsoft Office សំរាប់ iPad នឹងមកដល់ App Store ឆាប់ៗនេះ

Microsoft Office for iPadកម្មវិធីការិយាល័យ Microsoft Office សំរាប់ ឧបករណ៍ iPad អាចនឹង ត្រូវគេ ដាក់ទៅកាន់ Apple App Store ក្នុងពេលឆាប់ៗនេះ… នេះបើតាមប្រភពពី The Daily។ The Daily បានតេស្តកម្មវិធីថ្មីនេះ ហើយថា អ៊ីនធើហ្វេសរបស់វា ស្រដៀងនឹង អ៊ីនធើហ្វេស របស់កម្មវិធី⁣ OneNote ដែរ ហើយយក លំនាំខ្លះរបស់ អ៊ីនធើហ្វេស Metro UI របស់ Windows 8។ ឯកសារ Word, Excel និង Powerpoint អាចបង្កើត និងកែកុន បាន ហើយរក្សាទុក នៅលើ iPad ឬនៅលើ អនឡាញ។ សំរាប់កម្មវិធីផ្សេងទៀត ដែលច្រើន ភ្ជាប់មកជាមួយ Microsoft Office មិនត្រូវបាន បង្ហើបថា នឹងមាននៅក្នុងកញ្ចប់ Microsoft Office សំរាប់ iPad នោះទេ៕
ប្រភព: The Daily

ចុះផ្សាយក្នុង: ព័ត៌មាន, ព័ត៌មានខ្លីៗ

[ព័ត៌មាន] iPad ត្រូវបានហាមមិនអោយលក់នៅចិន និងការឆ្លើយតបរបស់ Apple

proview-ipad-image-002កាលពីពេលថ្មីៗនេះ តុលាការក្នុងក្រុងមួយចំនួន របស់ប្រទេសចិន បានចេញដីការ ហាមមិនអោយដាក់លក់ ផលិតផលដែលមាន ផ្លាកសញ្ញា iPad នៅក្នុងក្រុងមួយចំនួន ដោយយោងទៅតាម ពាក្យបណ្តឹងរបស់ ក្រុមហ៊ុន Proview ដែលបាន អះអាងថា ខ្លួន ជាម្ចាស់កម្មសិទ្ធិ ស្របច្បាប់ លើផ្លាកសញ្ញា ‘IPAD’ នៅប្រទេសចិត។ ឆ្លើយតបនឹងទង្វើរនេះ Apple បានចេញ សេចក្តីថ្លែងការណ៍មួយ ទៅកាន់ Proview ដោយ ព្រមានប្តឹង Proview ពី បទបរិហារកេរ្តិ ព្រោះរឿងក្តី កំពុងស្ថិតនៅ ដំណាក់កាល ឧទ្ទរ នៅឡើយ។ សេចក្តីថ្លែងការណ៍ ក៏បានរៀបរាប់ លំអិត ពីដំណាក់កាល នៃការទិញ-លក់ ផ្លាកសញ្ញានេះ រវាង ក្រុមហ៊ុន IP Application Development ltd (IPADL) និង Proview Techonology (Shenzhen) ផងដែរ៕
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] iPad 3 មានទំហំបង្ហាញរូបភាព ធំជាងមុន 2 ដង

iPad 3 Sizeប្រភពពី MacRumors បានបញ្ជាក់ថា ពួកគេ មាននៅក្នុងដៃ នូវបន្ទៈអេក្រង់ iPad 3 ហើយថា ទំហំអេក្រង់របស់ iPad 3 គឺដូចនឹង ទំហំអេក្រង់ បច្ចុប្បន្ន របស់ iPad 1 និង iPad 2 ដែរ គឺ 9.7 អ៊ីង ប៉ុន្តែ បើមើលតាម មីក្រូស្កូប ឃើញថា ទំហំបង្ហាញរូបភាពរបស់វា គឺខុសគ្នា។ ទំហំ 2×2 ភិចសែលនៅលើ iPad 2 គឺស្មើនឹង 4×4 ភិចសែល នៅលើ iPad 3 ដែលនេះ មានន័យថា ភាពហ្មត់នៅលើ iPad 3 នឹងច្បាស់ហ្មត់ជាង iPad 2 ចំនួន 2 ដង ហើយវា អាចបង្ហាញរូបភាព បានដល់ទៅ 2048×1536 ភិចសែល៕
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] ប្រិយមិត្ត នៅតែបន្ត ធ្វើដំណើរទៅ គេហដ្ឋានរបស់ Jobs ដើម្បីធ្វើ គាវរកិច្ច

Steve Jobs' Mercedes SL55 AMGបើទោះជា Steve Jobs បាន លាចាកលោក⁣⁣ ទៅហើយក្តី តែប្រិយមិត្តរបស់គាត់ ⁣នៅតែបន្ត ធ្វើដំណើរទៅកាន់ គេហដ្ឋានរបស់គាត់ នៅ Palo Alto រដ្ឋ កាលីហ្វ័រនីញា ដដែល ដើម្បីធ្វើ គាវរកិច្ច ដល់គាត់… នេះ បើតាមប្រភពពី កាសែត The Los Angeles Times។ អ្វីដែល គេនៅ ឃើញ គឺឡាន មែសឺដេស SL55 AMG គឺនៅចត ដដែល ដោយគ្មាន ផ្លាកលេខ នៅពីក្រៅ គេហដ្ឋាន ដែលមាន ផ្ទៃក្រឡា 5,768 ហ្វីតការ៉េ… ជាទី ដែលគាត់ រស់នៅ ជាច្រើនឆ្នាំ។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] Apple ប្រកាសពី ប្រព័ន្ធប្រតិបត្តិការណ៍ OS X 10.8 Moutain Lion

កាលពីពេលថ្មីៗនេះ​ Apple បានប្រកាសពី ប្រព័ន្ធប្រតិបត្តិការណ៍​ ឈ្មោះថា OSX 10.8 Mountain Lion (តោភ្នំ) ដែលជាកំណែទំរង់ ចុងក្រោយ សំរាប់ ម៉ាស៊ីន Mac របស់ខ្លួន ហើយដែល គេមើលឃើញថា មានការ បញ្ចូល កាន់តែច្រើន នូវមុខងារថ្មីមួយចំនួន ដែលមាន ប្រើនៅលើ ប្រតិបត្តិការណ៍ iOS របស់ iPhone/ iPad ដូចជា មុខងារ Message (ជាការរួមបញ្ចូលរវាងមុខងារ​ iMessage, iChat និង Facetime), ការទ្រទ្រង់ iCloud,​ Game Centers ប្រព័ន្ធ ដាស់តឿន, ប្រតិទិន-កំណត់ត្រា-ការដាស់តឿន, Airplay និងកម្មវិធីបើកមើលវ៉ិបសាយ Safari ដែលល្អជាងមុន៕
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[លឺគេថា] Siri ជាភាសា​ ជប៉ុន នឹងមកជាមួយ iOS v.5.1

iOS 5.1 Previewតាមប្រភពពី BlogdoiPhone បានអោយដឹងថា ពួកគេ មាននៅក្នុងដៃនូវ ឯកសារដំឡើងប្រព័ន្ធ iOS v.5.1 Pre-GM ដែលជា កំណែទំរង់សាកល្បង។ តើមានអ្វីថ្មី? ពួកគេ បានរកឃើញនូវ មុខងារថ្មីៗមួយចំនួន ដូចជា ប៊ូតុងកាម៉េរា នៅត្រង់ ផ្ទាំងចាក់សោរ ត្រូវបានគេ បន្ថែម អាយខន កាម៉េរាថតវីដេអូ ដូចនេះ លោកអ្នក មិនចាំបាច់ដោះសោរទេ គឺអាចបើកវាប្រើពីផ្ទាំង ចាក់សោរតែម្តង (ចុចប៊ូតុង Home ពីរដង)។ ក្រៅពីនេះ កំណែទំរង់ថ្មីនេះ ក៏មានបន្ថែមនូវ ភាសាជប៉ុន សំរាប់កម្មវិធី Siri នៅលើ iPhone 4S ផងដែរ៕
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន, លឺគេថា

[ព័ត៌មាន] មើលសារដាស់តឿន ពីអេក្រង់ចាក់សោរ ជាមួយ កម្មវិធី Bulletin

Bulletinបើសិនជា អ្នកខ្ជិល ដោះសោរពី ផ្ទាំងចាក់សោរអេក្រង់ ហើយចង់ មើល ប្រព័ន្ធដាស់តឿន Notification Center នោះលោកអ្នក ប្រាកដ ជាពេញចិត្ត កម្មវិធីកែកុនប្រព័ន្ធនេះ​ មិនខាន។ Bulletin អាចអោយលោកអ្នក ឆែកមើល សារដាស់តឿន ទាំងឡាយ ពី ផ្ទាំងចាក់សោរ ដោយអូស ពីលើចុះក្រោម ដូចពេល យើងអូសវា នៅផ្ទាំង Home Screen ដូច្នោះដែរ។ កម្មវិធីនេះ អាចដោនឡូដ បានពី Cydia ហើយដំណើរការលើ iPhone និង iPad ប្រព័ន្ធ ios v.5.0 ដែល Jailbreak រួច៕
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មានខ្លីៗ] Rovio ដាក់ចេញ Angry Bird សំរាប់ Facebook

Angry Bird on Facebookស៊េរីហ្គេម Angry Bird ទីបំផុត បានដាក់ចេញ អោយលេងហើយ នៅលើ Facebook កាលពីម្សិលមិញ ចំថ្ងៃ Valentine’s Day ដែល ត្រូវនឹងគំរោង ដែល Rovio បានរៀបចំ។ ហ្គេម Angry Bird សំរាប់ Facebook នេះ មានការលេងដូច ហ្គេមនៅលើ ស្មាតហ្វូន ដែរ តែមានបន្ថែមនូវ វគ្គថ្មីខ្លះ និងសូពើពិសេសមួយចំនួនដូចជា កំពូលឥន្ទ្រី, រញ្ជួយដី និងជំពាមតំរង់ទិស ជាដើម។ លោកអ្នក អាចចូលទៅលេងវាបាន តាមរយៈ លីង នេះ: https://apps.facebook.com/angrybirds/

ចុះផ្សាយក្នុង: ព័ត៌មាន, ព័ត៌មានខ្លីៗ

[ព័ត៌មាន] Wall Street Journal រាយការណ៍ថា Apple កំពុងតេស្ត iPad អេក្រង់តូច និងបំពាក់ប្រព័ន្ធ LTE

iPad Mini
តាមប្រភពពី Wall Street Journal បានអះអាង Apple និងអ្នកផ្គត់ផ្គង់របស់ខ្លួន កំពុងតែ តេស្ត ថេបប្ល៉េតថ្មី ដែលមានអេក្រង់ តូចជាងមុន គឺប្រមាណ 8 អ៊ីង ដើម្បី បង្កើន ចំនួនផលិតផល សំរាប់ការប្រកួតប្រជែង។ WSJ បានបន្តថា បុគ្គលិករបស់ Apple ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ពួកគេ បានឃើញ ការរចនាម៉ូដ របស់អេក្រង់ សំរាប់ ឧបករណ៍ថ្មី របស់ខ្លួនហើយ ហើយថា វានឹង មានទំហំបង្ហាញរូបភាព ដូចនឹង អេក្រង់ iPad 2 ដែរ។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មានខ្លីៗ] តំលៃហ៊ុន Apple ឡើងលើស $500 ហើយ

Apple Stock pass the $500 barrierថ្ងៃនេះ តំលៃហ៊ុនរបស់ Apple បាន ឆ្លងផុតខ្សែបន្ទាត់ 500 ហើយពេលខ្លះ គឺឡើងដល់ $503.83 ក្នុងមួយហ៊ុន ដែលជា តំលៃមួយ ថ្លៃជាង ហ៊ុនរបស់ Google និង Microsoft រួមគ្នាទៅទៀត។ តាមអ្នកវិភាគ បានអោយដឹងថា ការកើនឡើងនៃ ភាគហ៊ុននេះ កើតឡើង ក្រោយការ បង្ហាញពី តួលេខ ហិរញ្ញវត្ថុ កាលពីត្រីមាសមុន របស់ Apple ព្រមទាំង ដំណឹង ដែលលេចលឺថា Apple មាន គំរោង នឹងចែកប្រាក់ចំណេញ ទៅអោយ អ្នកវិនិយោគទុន របស់ខ្លួន ដែលជា ហេតុការណ៍មួយ មិនធ្លាប់កើតមាន ពីមុនមក។ នេះ សបង្ហាញអោយឃើញថា Apple នៅតែ ទទួលបានទំនុកចិត្តពី អ្នកវិនិយោគទុន និងជា ក្រុមហ៊ុនមួយ ដែលនឹងបន្ត ការរីកចំរើន តទៅមុខទៀត៕
ប្រភព: cnet.com

ចុះផ្សាយក្នុង: ព័ត៌មាន, ព័ត៌មានខ្លីៗ

[ព័ត៌មាន] Apple ប្រើឥទ្ធិពលរបស់ខ្លួន បង្ខំមិនអោយ អ្នកផ្គត់ផ្គង់ ផលិត ផលិតផលដូចខ្លួន ទៅអោយ គូរប្រកួតប្រជែង

iPad 3ទំនាក់ទំនងពាណិជ្ជកម្មរវាង Apple និងក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា Pegatron Technology កំពុង ត្រូវបានគេ ចោទសួរ នេះបើតាមរបាយការណ៍មួយ ដែលបានរាយការណ៍ថា Apple បានប្រើ ឥទ្ធិពលរបស់ខ្លួន បញ្ជារអោយ Pegatron បញ្ឈប់ ការផលិត កុំព្យូទ័រយួរដៃ ទំងន់ស្រាល (Ultrabook) របស់ Asustek បើមិនដូច្នោះទេ Apple នឹងបញ្ឈប់ ការកម្ម៉ង់ ផលិតឧបករណ៍ iOS ដែលរួមមាន iPhone និង iPad… នេះបើតាម អត្ថបទមួយពី វ៉ិបសាយ China Times របស់ចិន។
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

[ព័ត៌មាន] ទ្រនាប់ស៊ីមថ្មី TPSIM អះអាងថា អាចដោះកូដ iPhone 4 និង 4S បាន

tpsim-iphone-4s-unlockក្រុមអភិវឌ្ឍន៍មួយឈ្មោះថា ChinaSnow បានចេញមក អះអាងថា ខ្លួន បានបង្កើត ទ្រនាប់ស៊ីមមួយឈ្មោះ TPSIM ដែលអាចប្រើ ដោះកូដ iPhone 4S ដែលជាប់កូដ និងមាន Baseband 1.0.11, 1.0.13, 1.0.14 និង iPhone 4 ជាប់កូដដែលមាន Baseband 1.59.00, 2.10.04, 3.10.01 និង 4.10.01។ ក្រុមនេះ បានអះអាងផងដែរថា TPSIM នឹងដំណើរការស្រដៀងនឹង Gevey SIM ដែរ តែមិនចាំបាច់ វាយលេខ 112 នោះទេ គឺគ្រាន់តែ ដាក់ទ្រនាប់ស៊ីម ហើយ Restart ជាការស្រេច។ ទ្រនាប់នេះ នឹងមានដាក់លក់ចុងខែនេះ ហើយអាចកម្មង់ទិញមុន ក្នុងតំលៃ $84.95៕
» អានបន្ត

ចុះផ្សាយក្នុង: ព័ត៌មាន

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

ប្រអប់ផ្តល់យោបល់ និងសំណូមពរៈ

LinkShare_234x60

មើលហ៊ុងស៊ុយលេខទូរស័ព្ទ


សូមវាយលេខទូរស័ព្ទពេញរបស់លោកអ្នក ដោយមិនបាច់ដកឃ្លា ឬវាយទ្រេ
ឧទាហរណ៍ : 023232323

Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 48327
South Korea 1540
Thailand 842
United States 789
Malaysia 414
សរុបចំនួនប្រទេស: 68
សរុបចំនួនអ្នកទស្សនា: 53556
សរុបទំព័រទស្សនា: 173624
Powered By Google Analytics
Download Aurora